+855 972 945 020

ទំព័រនាទីស្តាប់ព្រះធម៌

វិនយោ សាសនស្ស មូលំ(ព្រះវិន័យគឺជាឫសគល់អាយុរបស់ព្រះពុទ្ធសាសនា)


វិនយោ សាសនស្ស មូលំ(ព្រះវិន័យគឺជាឫសគល់អាយុរបស់ព្រះពុទ្ធសាសនា)

Thursday, October 13, 2016

សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា





សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា

សាលាពុទ្ធិក ​សិក្សា ​ត្រូវ​បាន​បង្កើតឡើង​​នៅប្រទេសកម្ពុជា ដោយ​ក្តី​បារម្ភផ្នែក​វប្បធម៌ និង​អក្សរ​​សា​ស្ត្រនៃរាជ​ការ​ខ្មែរ និងក្តី​បារម្ភ​របស់រដ្ឋ​ការអាណា​ព្យាបាល​បារាំង​ខ្លាចបាត់​បង់ការ​គ្រប់​ គ្រង មក​​​ប្រទេស​ខ្មែរដោយ​សារ​មនោ​គមន៍​វិជ្ជា និងឥទ្ធិពល​នយោបាយសៀមមកលើកុលបុត្រខ្មែរ និងបាន​ក្លាយជា​​ស្ថាប័នដ៏​សំខាន់​សម្រាប់​វប្បធម៌និង​ អក្សរសាស្ត្រជាតិខ្មែរ។

អនុត្តរិយៈ​ ​ធម្មជាត​ដ៏​ប្រសើរ​​ ៦

អនុត្តរិយៈ​ គឺ​ធម្មជាត​ដ៏​ប្រសើរ​ ឬ​ធម្មជាត​ប្រសើរ​បំផុត​ នេះ​មាន​ ៦​ យ៉ាង​គឺ៖ 
 
១. ទស្សនានុត្តរិយំ​ ទស្សនានុត្តរិយៈ ប្រសើរ​បំផុត​ដោយ​ការ​ឃើញ​
២. សវនានុត្តរិយំ​ សវនានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​ស្ដាប់
៣. លាភានុត្តរិយំ​ លាភានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​បាន
៤. សិក្ខានុត្តរិយំ​ សិក្ខានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​សិក្សា​
៥. បារិចរិយានុត្តរិយំ​ បារិចរិយានុត្តរិយៈ​ ប្រសើរ​បំផុត​ខាង​ការ​បម្រើ​
៦. អនុស្សតានុត្តរិយំ​ អនុស្សតានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​រលឹក​រឿយៗ

( អនុត្តរិយសូត្រ​ បិដក​លេខ​ ៤៦​ ទំព័រ​ ១០ និង​សង្គីតិសូត្រ​ បិដក​លេខ​ ១៩​ ទំព័រ​ ២០៧ )

គប្បី​ជ្រាប​សេចក្ដី​អធិប្បាយ​ក្នុង​អនុត្តរិយៈ​ទាំង​នេះ​ ដូច​តទៅ​នេះ៖

បទ​ថា​ អនុត្តរិយានិ​ សេចក្ដី​ថា​ ( ការ​ឃើញ​ជាដើម​ )​ ដែល​វៀរ​ចាក​វត្ថុ​ដទៃក្រៃលែង​ជាង​ ឈ្មោះ​​ថា​ អនុត្តរិយ ។​ បទ​ថា​ ទស្សនានុត្តរិយំ​ សេចក្ដី​ថា​ ( ការ​ឃើញ​ព្រះ​ពុទ្ធ​ជា​ដើម )​ ជា​ការ​ឃើញ​ដ៏​ប្រសើរ​ ក្នុង​ការ​ឃើញ​រូប​ទាំង​ឡាយ​ក្នុង​បទ​ទាំង​ពួង​ ក៏​មាន​ន័យ​ដូច​គ្នា​ ។​ អធិប្បាយ​ថា​ ការ​ឃើញ​ដំរី​កែវ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​ទស្សនានុត្តរិយៈ​ ចំណែក​ការ​ឃើញ​ព្រះទសពល​ក្ដី​ ព្រះភិក្ខុសង្ឃ​ក្ដី​ ដោយ​អំណាច​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ ការ​ឃើញ​និមិត្ត​ណា​នី​មួយ​ មាន​កសិណ​ និង​អសុភនិមិត្ត​ជា​ដើម​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ ទស្សនានុត្តរិយៈ ។

ការ​ស្ដាប់​គុណកថា​របស់​ក្សត្រ​ជាដើម​ មិន​ឈ្មោះ​ថាជា​សវនានុត្តរិយៈ​ ចំណែក​ការ​ស្ដាប់​គុណ​កថា​របស់​ព្រះរតនត្រ័យ​ ដោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ក្ដី​ ការ​ស្ដាប់​ព្រះពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃបិដក​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ សវនានុត្តរិយៈ​ ។

ការ​បាន​កែវ​មណី​ជា​ដើម​ មិន​មែន​ជា​លាភានុត្តរិយៈ​ ចំណែក​ការ​បាន​អរិយទ្រព្យ​ ៧​ ឈ្មោះ​ថា​ លាភា​នុត្ត​រិយៈ ។

ការ​សិក្សា​សិល្បៈ​ទាក់​ទង​នឹង​ដំរី​ជា​ដើម​ មិន​ឈ្មោះ​ថា​ជា​សិក្ខានុត្តរិយៈ​ ចំណែក​ការ​បំពេញ​ត្រៃ​​សិក្ខា​ ឈ្មោះ​​ថា​ សិក្ខានុត្តរិយៈ​ ។

ការ​បម្រើ​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​បារិចរិយានុត្តរិយៈ​ ចំណែក​ការ​បម្រើ​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ បារិចរិយានុត្តរិយៈ ។​

ការ​រលឹក​ដល់​គុណ​ក្សត្រ​ជាដើម​ មិន​ឈ្មោះ​ថាជា​អនុស្សតានុត្តរិយៈ​ ចំណែក​ការ​រលឹក​ដល់​គុណ​​​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ អនុស្សតានុត្តរិយៈ ។​

អនុត្តរិយៈ​ទាំង​ ៦​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ទាំង​លោកិយ​ ទាំង​លោកុត្តរ​ ដោយ​ប្រការ​ដូច​ពណ៌នា​​មក​នេះ​ ។

ប្រភព
ដោយ៥០០០ឆ្នាំ

អានលម្អិត | read more >>> http://5000-years.org/kh/read/501#ixzz4MzAgY2sK

ឡុង ចន្ថា, Long Chantha​, Khmer dhamma talk collection new 2017​

keo vimuth | ព្រះពោធិសត្វធ្លាប់កើតជាសត្វជ្រូកមានបញ្ញាច្រើន | ព្រះធម៌

ចិត្តមានធម៌ - ប៊ុត សាវង្ស - But Savong 2016 - But Savong - Khmer Buddhist Page

ប្រវត្តិ រឿងព្រះឧ​​បា​​លិ, ជួន កក្កដា, Choun Kakada, Khmer Dhamma

Haotrai - San Pheareth 2016 - Khmer Tesna - (ហោត្រ័យ) សាន ភារ៉េត

san sochea _ សាន សុជា _ san sochea khmer dhamma talk _ san sochea tv online # 29

Monday, October 3, 2016

រំលឹកគុណមាតាបិតា

រំលឹកគុណមាតាបិតា
-​​​ អហំនមោ........សិរោរាប………            ឱនកាយ​....បន្ទាបក្រាបវន្ទា​​…………
សូមពោល……សម្តែងថ្លែងពណ៌នា     វន្ទា………គោរពអើយ……ព្រះគុណថ្លៃ……...
Hey, we've just launched a new custom color Blogger template. You'll like it - #
Join Our Newsletter