+855 972 945 020

ទំព័រនាទីស្តាប់ព្រះធម៌

វិនយោ សាសនស្ស មូលំ(ព្រះវិន័យគឺជាឫសគល់អាយុរបស់ព្រះពុទ្ធសាសនា)


វិនយោ សាសនស្ស មូលំ(ព្រះវិន័យគឺជាឫសគល់អាយុរបស់ព្រះពុទ្ធសាសនា)

Monday, October 3, 2016

រំលឹកគុណមាតាបិតា

រំលឹកគុណមាតាបិតា
-​​​ អហំនមោ........សិរោរាប………            ឱនកាយ​....បន្ទាបក្រាបវន្ទា​​…………
សូមពោល……សម្តែងថ្លែងពណ៌នា     វន្ទា………គោរពអើយ……ព្រះគុណថ្លៃ……...
មាតាបិតា ……..បង្កើតកាយ………..        មានគុណជ្រៅឆ្ងាយ ឥតគណនា………………
ធ្ងន់លើស អើយ ប្រថពីឥតឧបមា…     ផុតហូសអើយ…..វិស័យហើយសងមិនបាន
-បពិត្រមាតា………. និងបិតា ហា……..    កូននឹកខ្លោចផ្សារ ពេកអំបាល……ហ៊ម………..
តាំពីកូនកើតមានរូបកាយ……             អ្នកតែងខ្វល់ខ្វាយអើយ………. ថែរក្សា……….
-អះឱ!ម្ចាស់ថ្លៃអើយ……វិសេសលន់…..   អ្នករងទុក្ខធ្ងន់ពន់ពេកណា ………ហ្ហា៎!…………
ព្រោះអ្នកអើយខំបី បាច់ស្ងួនភ្ងា…….       មិនអាចពណ៌នាអើយ………ឲ្យអស់បាន……
ហេតុនេះកូនសូម…..ហ៊ម….ផ្គងអញ្ជលី   លើកហត្ថទាំងពីរ..បន្ទន់ប្រាណ…………….
បង្គំបាទាព្រះក្សេមក្សាន្ត……..          ទោសខុសប៉ុន្មាន អើយ………សូមពុកម៉ែប្រណី……
ម្ចាស់អើយកាលកូនអើយ…………ទ្រហោយំហ៊ម!…….អ្នកស្ទោះមកថ្នមត្រកងបី……….
ច្រៀងបំពេកូន..ដោយមេត្រី……             ដោយចិត្តករុណា………...មកលើកូន…………
ហេតុនេះកូនសូម………ជូនមគ្គផល…..   តម្កល់ចេតនាដោយក្លាហាន……ហ៊ម………….
ទាំងសីលអើយភាវនាដែលកូនបាន…  សាងធ្វើប៉ុន្មានអើយ………ជូនទៅអ្នក…………
សូមពុកម៉ែទទួលអើយ….ដោយសោមនស្ស  ចិត្តកូនត្រង់ស្មោះចំពោះជាក់ហ៊ម…….

ដូចកូនបានពោលពាក្យសច្ចៈ...ហ៊ម….    សូមជូនទៅអ្នកអើយ……គ្រានេះហោង…….

No comments:
Write comments

Hey, we've just launched a new custom color Blogger template. You'll like it - #
Join Our Newsletter